ព័ត៌មានជាតិ

លោកស្រី ហេង សុខគង់ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្ដីមេមាយ អ្នកផ្ទុកមេរោគអេដស៍ និងជនគ្មានទីពឹង សរុបចំនួន ៣៥គ្រួសារ មកពីសង្កាត់ទាំង១១ នៅខណ្ឌដូនពេញ

(ភ្នំពេញ) នៅរសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥,០០នាទី លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង លោកស្រី នូ ថាវរី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្ដីមេមាយ អ្នកផ្ទុកមេរោគអេដស៍ និងជនគ្មានទីពឹង សរុបចំនួន ៣៥គ្រួសារ មកពីសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ។

អំណោយដែលបងប្អូនទទួលបាននាឱកាសនេះ ក្នុងមួយគ្រួសារៗ រួមមានៈ អង្ករចំនួន ០១បាវ ស្មើនឹង ២៥គ្រីឡូក្រាម, ទឹកត្រី ០១យួរ, ថ្នាំដុសធ្មេញ ០១ឡូ, ថ្នាំពេទ្យ សម្រាប់ព្យាបាលរាគ គ្រុនក្ដៅ ផ្ដាសាយ ក្រពេះពោះវៀនចំនួន ០១កញ្ចប់ និងថវិកាចំនួន ៣០,០០០រៀល (ក្នុងនោះថវិកា ២០,០០០រៀល ជាអំណោយរបស់លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ១០,០០០រៀល ជាថវិការបស់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងជាអនុប្រធានអនុសាខាកកាកបាទក្រហមកម្ពុជាខណ្ឌ) ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីប្រធានគណៈអធិបតី បានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដៃ និង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ផ្ដាំផ្ញើរ ជានិច្ចកាល ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ដែល សម្ដេចតែងតែគិតគូជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងដំណាក់កាលដ៏លំបាក នៃវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ ។ លោកស្រី បានជម្រាបបងប្អូនថាៈ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្ដេចទាំងទ្វេរ នៅតែបន្ដខិតខំប្រឹងប្រែងឥតរាថយ ទាំងកិច្ចការប្រយុទ្ធប្រឆាំងជំងឺសកលកូវីដ-១៩ ទាំងកិច្ចការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ដូច្នេះ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ហើយយើងនឹងឆ្លងផុតដំណាក់កាលដ៏លំបាកមួយនេះ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។