ព័ត៌មានជាតិ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូន ភរិយា មន្ត្រីព័ត៌មានសាលាខេត្តកំពង់ចាម ក្រោយពេលសម្រាលកូន

(កំពង់ចាម) លោក ជំទាវ ញ្ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ រួមជាមួយក្រុមការងារ បានអញ្ជេីញ​សួរសុខទុក្ខ​ និងនាំអំណោយផ្ដល់ជូនមន្ត្រីព័ត៌មានសាលាខេត្តកំពង់ចាម ក្រោយពេលសម្រាលកូន នៅគ្លីនិកឯកជន១ ក្នុងក្រុងកំពង់ចាម ។

តាមមន្ត្រី នៃអង្គភាពសាខាសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាមបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយមនោសញ្ចេតនា លោក ជំទាវ ញ្ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយសហការី បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខ ភរិយារបស់ លោក ជួន រតនាវង្ស ជាមន្ត្រីសារព៏ត៌មានសាលាខេត្តកំពង់ចាម ដែលទើបសម្រាលកូនរួច នៅគ្លីនិកឯកជន ក្នុងក្រុងកំពង់ចាម ។

មន្ត្រីដដែលបន្តថា ទន្ទឹមនឹងការចុះសួរសុខទុក្ខនោះដែរ លោក ជំទាវ ញ្ញូង ចរិយា អ៊ុន ចាន់ដា ក៏បានផ្ដល់ជាថវិកាចំនួន ៥០ ម៉ឺនរៀល សម្រាប់ទុកក្នុងការចំណាយផ្សេងៗ ក្រោយពេលសម្រាលកូនហើយនៅ ។

មន្ត្រីដដែលបានបញ្ចាក់ថា លោក ជួន រតនាវង្ស គឺជាមន្ត្រីព័ត៌មានរបស់សាលាខេត្តកំពង់ចាមសកម្មម្នាក់ ក្នុងការចុះផ្តិតយករូបភាព គ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ៕
ប្រភព: សំ ផល្លា

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។