ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ស្រុកស្ទឹងត្រង់ ជាតំបន់មួយដែលមានទីតាំងភូមិសាស្ត្រ នៅស្របតាមបណ្តោយដងទន្លេមេគង្គ ដីមានជីវជាតិល្អ និងអំណោយផលបំផុតសម្រាប់វិស័យកសិកម្ម

(កំពង់ចាម) ស្រុកស្ទឹងត្រង់ ជាតំបន់មួយដែលមានទីតាំងភូមិសាស្ត្រ នៅស្របតាមបណ្តោយដងទន្លេមេគង្គ ដីមានជីវជាតិល្អ និងអំណោយផលបំផុតសម្រាប់វិស័យកសិកម្ម ។ ស្ទឹងត្រង់ក៏ជាស្រុកដែលជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារបរទេស រួមមានប្រទេសចិន និងជប៉ុន និងកូរ៉េខាងត្បូង ជាដើម ។ ក្រៅពីនេះយើងមានចំការកៅស៊ូ និងចំការដំណាំផ្សេងៗយ៉ាងសំបូបែប ជាពិសេសដំណាំហូបផ្លែដ៏ល្បីល្បាញ ដែលគ្រប់គ្នាបានស្គាល់គឺ ដំណាំធុរេន (ធុរេនបែកអន្លូង) ។

ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត នៅថ្ងៃចុងសប្តាហ៍នេះ ឯកឧត្តម អ៊ុន ចាន់ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលប្រសូតចេញពីការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងដោយបានការចូលសហការយ៉ាងល្អពីសំណាក់បងប្អូនប្រជាជនគ្រប់មជ្ឈដ្ឋាន ។ (ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។