ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ទិវាឯករាជ្យជាតិ ខួបលើកទី៦៧

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ម៉ៅ ណែត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា (០៩វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ មានសួនច្បារមុខសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត /អភិបាលរងខេត្ត /លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ/ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ/ សិស្សានុសិស្ស និស្សិត បញ្ញវន្ត និងបងប្អូនប្រជាពលរដ្ឋច្រើនកុះករ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។