ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា សុខសប្បាយបងប្អូន? សូមថែរក្សាអាយុជីវិតសុខភាពកុំអោយឆ្លងកូវីដ១៩អោយសោះ!

 

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការគណ:រដ្ធមន្ដ្រីនិងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មួយរយៈកាលនេះ បងប្អូនដែលមានបញ្ហាវិវាទដីធ្លីកាន់តែត្រូវការជំនួយច្រើនឡើងៗ រហូតដល់បងប្អូនខ្លះក៏ទ្រាំមិនបាន… ដូចប្អូនប្រុសម្នាក់បានផ្ញើសារមកខ្ញុំទាំងអារម្មណ៍តានតឹង

[…ជនរងគ្រោះដីធ្លីបានទទួលមរណភាពពីរនាក់ប្តីប្រពន្ធទាំងការឈឺចាប់បំផុត! រស់ក្នុងភាពវេទនាទាំងចិត្តទាំងកាយ ឪពុកម្តាយគេ ឪពុកម្តាយយើង មានបេះដូងជាសាច់ដូចគ្នា ចេះឈឺ ចេះសប្បាយដូចគ្នា។ សូមបងឯកឧត្តមល្មមរួសរាន់ដោះស្រាយជូនពួកខ្ញុំហើយ ព្រោះជនរងគ្រោះចាស់ៗអស់ហើយ ឬមួយរង់ចាំរហូតដល់ពួកគាត់ស្លាប់អស់ទើបដោះស្រាយជូនពួកគាត់?]

ខ្ញុំមិនបានខឹងនឹងប្អូនទេ ខ្ញុំយល់ណាស់ពីអារម្មណ៍បងប្អូន…។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានជំនឿថាអ្នកដែលបង្កើតបញ្ហា គួរតែចូលរួមដោះស្រាយទៅគឺនឹងឆាប់ចប់មិនខានដើម្បីអោយបងប្អូនបានរួចផុតពីបញ្ហាដ៏រាំរ៉ៃទាំងនេះ។ ពិតណាស់ គឺមិនពិបាកទេក្នុងការធ្វើអំពើល្អនោះ!

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។