ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ ទេសរដ្ធមន្ដ្រី គន់ គីម ចុះពិនិត្យមើលទីតាំងចែកអំណោយសង្រោះបន្ទាន់ដល់ប្រជាពលរដ្ធរងគ្រោះដោយសារគ្រោះមហរាន្តយផ្សេងៗ

(កំពង់ចាម) ÷នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមើលទីតាំងចែកអំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗចំនួន ៣.២០០ គ្រួសារ (បីពាន់ពីររយ) មកពី៥ស្រុក រួមមាន÷ ព្រៃឈរ /ស្រុកជើងព្រៃ /ស្រុកបាធាយ /ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នាបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។