ព័ត៌មានជាតិ

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងការការពារជំងឺកូវីដ-១៩ នៅតាមទីតាំង សំខាន់ៗក្នុងខេត្ត ដើម្បីត្រៀមបើកសាលារៀន

(ក្រចេះ) ដើម្បីឆ្លើយតបទៅនឹងវិធានការការពាររបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១ លោក ស្រេង សុភាព អភិបាលរងខេត្ត អញ្ជើញជួបសំណេះសំណលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគជំងឺកូវីដ-១៩ ជុំទី៣ របស់វេទិការសម្ព័ន្ធសង្គមស៊ីវិល នៅតាមទីតាំងប្រជុំជនសំខាន់ៗ ក្នុងក្រុងក្រចេះ ដោយមានកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានវេទិកាសម្ព័នសង្គមស៊ីវិល ដែលដឹកនាំលោក ស៊ឹម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធអង្គការសង្គមស៊ីវិល ។

អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិលលោក ស៊ឹម វុទ្ធា ដែលបានដឹកនាំកិច្ចការនេះ បានឱ្យដឹងថា ការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺដើម្បីសម្លាប់មេរោគកូវីដ-១៩ និងមេរោគផ្សេងៗទៀត កាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ និងជាពិសេសមាតាបិតាអាណាព្យាបាល សិស្ស ពីបញ្ហាជំងឺកូវីដ-១៩ ប្រកបដោយភាពកក់ក្តៅនៅពេលរៀន និងបង្រៀន ។

លោកបន្តថា នេះជាភ័ព្វសំណាងរបស់ខេត្តក្រចេះក៏ដូចជាប្រទេសកម្ពុជាដែលមានថ្នាក់ដឹកនាំប្រទេសដ៏ល្អប្រកបដោយ គិតិបណ្ឌិតឈ្លាសវៃ តែងតែមានចិត្តគិតគូរអាណិតអាសូរដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនទុកចោលឲ្យនរណាម្នាក់ស្លាប់នេះឡើយ គឺសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែទំនាក់ទំនងស្វែងរកដៃគូរជួយ ក្នុងការអន្តរាគមន៍ឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងដែលកើតមានមកលើប្រជាជនកម្ពុជា ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩ បានរាលត្បាស និងសម្លាប់ប្រជាជនកម្ពុជាជាច្រើនផងដែរ ក្នុងនោះវត្តមានថ្នាក់វ៉ាក់សាំងការពារពីការឆ្លងជំងឺកូវីដ-១៩ជាច្រើនប្រភេទ បានមកដល់ប្រទេសកម្ពុជា ហើយបានបែកចែកទៅតាមបណ្តាលខេត្ត ដើម្បីបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីបន្ថែមប្រព័ន្ធការពាររស់នៅក្នុងគន្លងថ្មីនេះ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។