ព័ត៌មានជាតិ

ដំណឹងល្អ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីការចាប់បើកឲ្យសិស្សនុសិស្សចូលរៀនវិញនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមបានសម្រេចបើកឲ្យសិស្សចាប់ពីអនុវិទ្យាល័យ និងសាលាពុទ្ធិកៈ ចូលសិក្សានៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ទើបបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនតាមក្រោយ។

ឯកឧត្តអភិបាលខេត្ត បានសម្រេចដូច្នេះ បន្ទាប់ពីបានពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ អំពីការបើកគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា « រដ្ឋបាលខេត្តកំពង់ចាម នឹងបើកឲ្យសិស្សចូលរៀនចែកជាពីរតំណាក់កាល ដោយតំណាក់កាល *ទី១ ៖ ឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ និងសាលាពុទ្ធិក: ចូលរៀននៅថ្ងៃទី២០ ខែកញ្ញា និងតំណាក់កាល *ទី២ ៖ ឲ្យសិស្សថ្នាក់បឋមសិក្សា ចូលរៀននៅថ្ងៃទី ១១ ខែតុលា ដែលការសម្រេចឲ្យសិស្សចាប់ពីអនុវិទ្យាល័យចូលរៀនមុននេះ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ស្ថិតនៅក្នុងវ័យមួយដែលទទួលបានការអប់រំច្រើន អំពីវិធានការការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ »។

ចំពោះសិស្សថ្នាក់បឋមសិក្សា រដ្ឋបាលខេត្ត និងរៀបចំបើកឲ្យពួកគាត់ចូលរៀនវិញ នៅតំណាក់កាលទី២ ដោយទុកឱកាសឲ្យលោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជាអាជ្ញាធរដែនដី បានរៀបចំយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងពួកគាត់ឲ្យបានល្អសិនដោយហេតុថា សិស្សថ្នាក់បឋម គឺនៅតូចៗ ដែលពិបាកគ្រប់គ្រង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះស្រុកដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ការបើកឲ្យសិស្សចូលរៀនមើលទៅតាមស្ថានភាពនោះដែរ ពោលប្រសិនបើភូមិ ឃុំ នោះមានការឆ្លងច្រើន គឺមិនអនុញ្ញាតឲ្យបើកសាលានោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។