ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកិច្ចប្រជុំទទួលផែនការបន្ទាន់”ស្តីពីការត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់អនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន

(ភ្នំពេញ) នៅថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំកិច្ចប្រជុំទទួលផែនការបន្ទាន់”ស្តីពីការត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់អនាម័យ បរិស្ថានក្នុងមូលដ្ឋានខណ្ឌដូនពេញសម្រាប់ទទួលស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ ឯកឧត្ដម វ៉ាង យី(WangYi)ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន”។
-សមាសភាពចូលរួម
១.លោក ចាន់ គន្ថេត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ
២.លោក អែល សំណាង តំណាង ការរិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
៣.លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ
៤.លោកអធិការរងនគរបាលខណ្ឌដូនពេញ
៥.លោកមេបញ្ជាការកងរាជអាចុធហត្ថខណ្ឌដូនពេញ
៦.លោកប្រធានការិ.សាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ។
៧.លោកចៅសង្កាត់វត្តភ្នំ លោកចៅរងទី១សង្កាត់ជ័យជំនះ លោក ចៅសង្កាត់ស្រះចក លោកស្រីចៅរងទី១ សង្កាត់ចតុមុខ និង លោកនាយរងប៉ុស្តិ៍សង្កាត់ទាំង៤ខាងលើ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។