ព័ត៌មានជាតិ

គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង

(ព្រៃវែង) ព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម​ ខៀវ​ ភារិទ្ធ​ ប្រធាន​គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត (ខេត្តព្រៃវែង​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងលោកជំទាវ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក )តាមរយះប្រព័ន្ធវីដេអូ ហ្សូម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក-ក្រុង និងសមាជិក ស.ស.យ.កខេត្តព្រៃវែងទាំងអស់ ដែលបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុងរបស់យើង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ដើម្បីខេត្តព្រៃវែងយើងឆាប់បានឆ្លងផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមកោតសរសើរ និងសូមជូនពរ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត (ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងលោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក ទាំងអស់ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។