ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ សុំអ្នកវិភាគនានាមើលឱ្យឃើញពីភាពជាក់ស្តែងនៃការរីកចម្រើននៅកម្ពុជាក្រោមជំនួយពីមិត្តចិន

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទូចឱ្យអ្នកវិភាគនយោបាយនានាមិនថាបរទេសឬខ្មែរ នៅក្នុងស្រុក ឬនៅក្រៅស្រុកទេ សុំមើលឱ្យឃើញពីភាពរីកចម្រើនជាក់ស្តែងដែលបានកើតឡើង កំពុងកើតឡើង ហើយនឹងកើតឡើងនៅទូទាំងប្រទេសកម្ពុជា ក្រោមជំនួយរបស់មិត្តចិន ។ សម្ដេចតេជោបានថ្លែងដូចនេះនៅរសៀលថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជា មិនដែលទាត់ចោលនូវជំនួយរបស់ប្រទេសនានាណាទាំងអស់ ហើយក៏មិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវនោះឡើយ បញ្ហានៅត្រង់ថា ពុំមានប្រទេសណាមួយដែលជួយប្រទេសកម្ពុជាដូចជាប្រទេសចិននោះទេ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឆ្លើយតបទៅអ្នកដែលបានលើកឡើងថាកម្ពុជាលំអៀងទៅរកចិនថា បើកម្ពុជាមិនពឹងចិនតើទៅពឹងអ្នកណាវិញ។ ប៉ុន្តែសម្ដេចតេជោ ក៏បានស្នើសុំឱ្យប្រទេសនានាដទៃទៀតដែលចង់ជួយកសាងពហុកីឡដ្ឋានឱ្យកម្ពុជា សូមបន្តជួយមកពីព្រោះកម្ពុជាត្រូវការពហុកីឡដ្ឋានជាច្រើនទៀតនៅតាមបណ្តាខេត្តផ្សេងៗរបស់កម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។