ព័ត៌មានជាតិ

ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

(សៀមរាប​) ព្រឹក​ថ្ងៃ​ចន្ទ​ ០៧​កើត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ អ៊ា​ន​ ឃុន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ និង​ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នៅ​សាលាខេត្ត​សៀមរាប​។​

​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ និង​ការ​ធ្វើតេស្ត​រហ័ស​ (Rapid​ Test​ )​ សម្រាប់​សមាជិក​ សមាជិកា​ ដែល​ចូលរួម​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ លោក​ឧត្តមសេនីយ៍ត្រី​ តេ​ង​ ច័ន្ទ​ណាត​ ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ តែងតាំង​ជា​ស្នងការ​ថ្មី​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ដែល​ត្រូវ​ចូល​និវត្តន៍​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។