ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានចាត់ឲ្យមន្រ្តីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ និងគោលការណ៍គ្រឹះទាំង ៧

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឲ្យមន្រ្តីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩ និងគោលការណ៍គ្រឹះទាំង ៧ ដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស នៅថ្ងៃចាប់ផ្តើមសិក្សាជំហានដំបូង នៅវិទ្យាល័យចំនួន ៤ គឺវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ក្នុងស្រុកពោធិ៍រៀង វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ព្រៃព្នៅ និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ដែលមានអ្នកចូលរួមសរុប ២៩១នាក់ ស្រី ១៩៦នាក់ ស្មើនឹង ២២ថ្នាក់។

គោលបំណងនៃការចុះផ្សព្វផ្សាយ ដើម្បីផ្តល់ម៉ាស់ និងឯកសារផ្សព្វផ្សាយមួយចំនួន ដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងពីគោលការណ៍គ្រឹះទាំង ៧ ការប្រើប្រាស់បដិរូប របស់ចលនា ការវិធានការការពារការ និងទបស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ យល់ដឹងនូវការពិតអំពីជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នាឱកាសនោះ ម៉ាស់ដែលបានផ្តល់ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុប ៩៨៦ម៉ាស់ (វិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ចំនួន ៣១២ម៉ាស់ វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ចំនួន ៣០៨ម៉ាស់ វិទ្យាល័យព្រៃព្នៅ ចំនួន ៩០ម៉ាស់ និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ចំនួន ២៧៦ម៉ាស់) ក្នុងនោះ មន្ត្រីសាខា មន្ត្រីប្រចាំការអនុសាខាស្រុក អ្នកស័្មគ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម៖
(៣ការពារ)
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )
១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់
ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។

(២ចូលរួម )
១-ចូលរួម ក្នុង យុទ្ធនាការ ទទួល វ៉ាក់សាំង ប្រឆាំង កូវីដ-១៩។
២-ប្រើ QR Code Stop COVID ដើម្បី ទប់ស្កាត់ រោគ រាតត្បាត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។