ព័ត៌មានជាតិ

ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ឧបត្ថម្ភថវិកា ២០.០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា …!!

 

នៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាថវិកាចំនួន ២០.០០០ដុល្លារ ពីលោក ឡាំង វ៉ាន់ហៃ អគ្គនាយកធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។