ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្មេងៗអាយុ០៦ឆ្នាំ ដល់១២ឆ្នាំ ក្នុងខេត្តកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត -ថ្នាក់ដឹកនាំមន្ត្រីរាជការសាលាខេត្ត -ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមបើកយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី អាយុ ០៦ឆ្នាំ ដល់ ១២ឆ្នាំ ក្នុងខេត្តកំពង់ចាម ដែលស្ម័ក្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមនិងក្រុមការងារ បានបន្តអញ្ជើញចុះពិនិត្យឃ្លាំងស្តុកអុកស៊ីសែន និងកន្លែងសំខាន់ៗជាច្រើនទៀតនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សំដៅធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យមួយនេះទទួលបានទំនុកចិត្ត និងមានគុណភាព ប្រកបទៅដោយស្តង់ដារ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។