ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យដំណើរការបើកសាលារៀនវិញ នៅវិទ្យាល័យបឹង កុក និងវិទ្យាល័យដីដុះ

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការបើកសាលារៀនវិញរបស់សិស្សានុសិស្ស នៅវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះក្រុងកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ លោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាព គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសត្រូវ ចេះការពារខ្លួនឯង រៀងៗខ្លួន ។ ក្នុងករណីបើមាន អាការះមិនស្រួលត្រូវប្រញាប់ រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីយកសំណាកធ្វើតេស្តរក មេរោគកូវីដ- ១៩ ហើយធ្វេីការ ព្យាបាលឲ្យបានទាន់ពេលវេលា ដេីម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។

គួររំលឹកថា ឯកឧត្តមអភិបាលខេត្ត កំពង់ចាម បានបើកឲ្យ សិស្សានុសិស្សចូលរៀនវិញ ចែកចេញជាពីរតំណាក់កាលដោយតំណាក់កាល * ទី ១ ៖ ឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យ ឡើងទៅ និងសាលាពុទ្ធិក : ចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា និង តំណាក់កាល ទី ២ ៖ ឲ្យសិស្ស ថ្នាក់បឋមសិក្សា ចូលរៀននៅថ្ងៃទី១១ ខែតុលា ដែលការសម្រេចឲ្យសិស្សចាប់ពី អនុវិទ្យាល័យចូលរៀនមុននេះ ដោយសារពួកគាត់បានចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុងវ័យមួយដែលទទួលបានការអប់រំច្រើនអំពីវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូ វីដ- ១៩ ។ ជាមួយគ្នា នោះ លោកគ្រូ អ្នកគ្រូ ត្រូវបានចាក់ វ៉ាក់សាំងគ្រប់ចំនួន និងធ្វើការ ពិនិត្យសំណាករកមេរោគកូវីដ -១៩ ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។