ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅ​វត្ត​ជ័យ​គិរី ហៅ​(​វត្ត​ភ្នំហាន់ជ័យ​)

(កំពង់ចាម) នៅ​ព្រឹក​ទី២២ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូ​ង ចរិយា ប្រធាន​កិត្តិយសសាខាសមាគមនារី​ក​ម្ពុ​ជាដើម្បី សន្តិភាព ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម និងដោយមាន អញ្ជើញចូលរួមពី លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​០១ នៅ​វត្ត​ជ័យ​គិរី ហៅ​(​វត្ត​ហាន់ជ័យ​) ស្ថិតនៅ​ក្នុងភូមិ ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​ឧទ្ទិសមគ្គផល កុសលផល​បុណ្យ ជូនមាតា បិតា ញាតិ​កកាទាំងប្រាំពីរសន្តាន ដែល​បាន​ចែក​ឋាន និង​អ្នកស្លាប់ ដោដោយសារជំងឺកូ​វិដ-១៩ រួមនិង អតីតយុទ្ធជនស្នេហាជាតិ សូមឲ្យវិញ្ញាណក្ខនរបស់ពួកគាត់​មក​ទទួលយក​កុសលផល​បុណ្យ និងបានទៅ​កើត​ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។​

​ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បាន​អំពាវនាវ​ដល់​ពុទ្ធបរ​ស័​ទ​ទាំងអស់ នៅពេល​មកកាន់​បិណ្ឌ​តាម​វត្ត​អារាម​នីមួយៗ ត្រូវ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការរបស់សុសុខាភិបាល និងវិធានការរបស់ប្រមុខ​រដ្ឋាភិបាល «៣ ការពារ​ និង ៣កុំ» ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា យើយើងមិនត្រូវធ្វេស បប្រហែសនៅពេលធ្វើ​ដំណដំណើរទៅកាន់វត្ត​អារាម​ណាមួយ​ ដោយដោយត្រូវចូលរួមគោរព​ច្បាប់​ចរាចរណ៍ មានការ​យោគយល់ អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ វិញ​ទៅមក​ក្នុងការ​ធ្វើដំណើរដើម្បី​សេចក្តីសុខ និងសុវត្ថិភាព​ទាំងអស់គ្នា​ ។​

​ក្នុងពិធីកាន់បិណ្ឌ​វេវេទី១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ ព្រមទាំងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅវត្ត​ជ័យ​គិរី ហៅ (​វត្ត ភ្នំហាន់ជ័យ​) រួមមាន​:

អង្ករ​ចំនួន​២០០​ គីឡូក្រាម -មី​ចំនួន​៥​កកេស -ទឹកបរិសុទ្ធ​៥​កកេស -ទឹកក្រូច ៥​កកេស -និង​ទឹកដោះគោ​ខាប់ ១ កេស​ -តែ ចំនួន ៥ កញ្ចប់ -ស្ករស ចំនួន ៥ គគីឡូ -ចង្ហាន់ ចំនួន ៧ ស្រាក់ ផ្លែឈើ ចំនួន ៥ កន្ត្រក់ និងបច្ច័យ​សម្រាប់​កសាងដែលជាថវិការផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់​ដា និង លលលោកជំទាវ ចំនួន ២,០០០,០០០ រៀល បូករួម ថវិកា ១០០​ដុល្លារ និងថវិការបស់​សប្បុរសជន​ចំនួន ៣,៣០០,០០០ រៀល ផងដែរ​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។