ព័ត៌មានជាតិ

គណៈប្រតិភូរសម្ព័ន្ធមេត្រីបីខណ្ខដឹកនាំដោយ លោក សុខ ពេញវុធ ចុះសួរសុខទុក្ខ និងអំណោយចែកជូនកងទ័ពជួរនៅតំបន់ប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦,០០នាទី ល្ងាចគណៈប្រតិភូរសម្ព័ន្ធមេត្រីបីខណ្ឌដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សកែវ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណកឌជ្រោយចង្វារតំណាងលោក ឃ្លាំង ហ៊ួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងសហការីបានដឹកនាំក្រុមការងារនាំយកអំណោយសំភារះមួយចំនួនមកឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១ ។តាមរបាយរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ប៊ុនថាត ប្រធានវរៈសេនាតូច៣៩១ បានរាយការណ៍ថាក្នុងជួរវរៈកងទ័ពមិនមានកើតជំងឺកូវីដ១៩ទេ ។

ក្នុងនោះដែរលោកក៍បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភពួកគាត់ដែលកំពុងបំពេញកិច្ច។

លោក អភិបាល នៃគណៈអភិបាលខណ្ឌទាំងបី បាន មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។

ក្នុងពិធីចែកអំណោយសម្ព័ន្ធខណ្ឌទាំងបី បាននាំយកនូវអំណោយ និងថវិកាមួយចំនួនរួមមានដូចខាងក្រោម៖១.ខណ្ឌដូនពេញ ថវិកា ១០លានរៀល មី៧០កេស អាល់កុល ២កានធំ ម៉ាស ១០០ប្រអប់ ជែលលាងដៃល្អ ៧០ដប។
២.ខណ្ឌឬស្សីកែវ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ អាល់កុល២កានធំ និងថ្នាំពេទ្យមួយចំនួន។
៣.ខណ្ឌជ្រោយចង្វារ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ ជែលលាងដៃដបតូចចំនួន ៦៥ដប។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។