ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកសាស្រ្តាចារ្យវិជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ ដែលបានជួយធ្វើការវះកាត់ភ្នែកទាំងគូររបស់ខ្ញុំ ក្នុងពេលតែមួយទទួលបានជោគជ័យ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាម ជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកសាស្រ្តាចារ្យវិជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ ដែលបានជួយធ្វើការវះកាត់ភ្នែកទាំងគូររបស់ខ្ញុំ ក្នុងពេលតែមួយទទួលបានជោគជ័យ ដោយគ្មានស្នាមរបួល កាលពីថ្ងៃម្សិលមិញ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។ ហើយនៅពេលព្រឹកមិញនេះ គឺជាការត្រូតពិនិត្យមើលសុខភាពភ្នែកឡើងវិញនូវអ្វីដែលបានធ្វើកាលថ្ងៃម្សិលតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា បញ្ហាជម្ងឺភ្នែករបស់ខ្ញុំគឺជាកេរ្តិ៍ដំណែលដែលបានបន្សល់ទុកមកជាយូមកហើយ ដែលបានទទួលរងផលប៉ះពាល់នៅក្នុងការបំពេញការងារជាយុវជនកងចល័តក្នុងរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយបានរក្សាទុកមកទល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំមកហើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។