ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលិន បានអញ្ជើញប្រគល់សម្ភារៈអនាម័យចំនួន ៤(បួន) មុខ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ការពារទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩

(ព្រៃវែង) នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញប្រគល់សម្ភារៈអនាម័យចំនួន ៤(បួន) មុខ ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ការពារទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១នេះ នៅខាងមុខបរិវេនសាលាខេត្តព្រៃវែង។

ជាចុងក្រោយ ឯកឧត្តមអភិបាលរងខេត្ត សូមជូនពរដល់ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកា ព្រមទាំងសហការីទាំងអស់ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។