ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ចាត់ក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ៤០ នៅក្នុងស្រុកជើងព្រៃ ដែលក្នុងនេះរួមមាន៖

(ភ្នំពេញ) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនូវបញ្ហាកង្វះចង្ហាន់នៅតាមបណ្តាវត្តអារាម នៅក្នុងស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងពិធីកាន់បិណ្ឌ ក្រុមការងាររាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម វេង សាខុន រួមជាមួយឯកឧត្តម លោកជំទាវ លោក និងលោកស្រី ដែលជាសហការី ហើយនិងសប្បុរសជន បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ បាននាំយកគ្រឿងឧបភោគបរិភោក និងបច្ច័យ មួយចំនួនទៅប្រគេន ព្រះចៅអធិការ ដែលគង់នៅតាមវត្តអារាមចំនួន ៤០ នៅក្នុងស្រុកជើងព្រៃ ដែលក្នុងនេះរួមមាន៖ មីម៉ាម៉ា ៥0កេះធំ ទឹកត្រីដបធំចំនួន ៥០យួរ ទឹកស៊ីអ៊ីវដបធំចំនួន ៥០យួរ អង្ករចំនួន៤តោន ត្រីខចំនួន ៤០កេះ ។ សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគទាំងអស់បានដឹកជញ្ជូនដល់សាលាស្រុកជើងព្រៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ដើម្បីត្រៀមដឹកជញ្ជូនទៅប្រគេនតាមបណ្តាវត្តនៅក្នុងសប្តាហ៍នេះ ដែលក្នុងមួយវត្តៗ ទទួលបាន៖
១- បច្ច័យចំនួន ៥០០ ០០០រៀល
២- អង្ករចំនួន១០០គីឡូក្រាម
៣- មីម៉ាម៉ាចំនួន ១កេះធំ
៤- ត្រីខ ចំនួន ១កេះ
៥- ទឹកស៊ីអ៊ីវចំនួន ១យួរ
៦- ទឹកត្រីខចំនួន ១យួរ។

ដោយឡែកវត្តចំនួន ៧៨ ទៀត ដែលស្ថិតនៅក្នុងស្រុកតំបែរ និងស្រុកកំពង់សៀម ទទួលបានបច្ច័យចំនួន មួយលានរៀល និងត្រីខមួយកេះធំ ក្នុងមួយវត្តៗ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។