ព័ត៌មានជាតិ

គណ:បញ្ជាការឯកភាពខណ្ខដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៥នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍

(ភ្នំពេញ) ៖ នៅយប់​ថ្ងៃពុធ ០៨រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី ដល់ម៉ោង២២:០០នាទី យោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៥នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ ) ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
• មធ្យោបាយឆ្លងកាត់សរុប ចំនួន១១៥គ្រឿង ​( រថយន្ត៥៣គ្រឿង និង ម៉ូតូ៦២គ្រឿង ) ។
➡ អប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ ចំនួន០០គ្រឿង ។
➡ បករថយន្តកញ្ចក់ខ្មៅ ចំនួន០០គ្រឿង ។
• លទ្ធផល : អាវុធឆ្លងកាត់ ចំនួន០១ដើម ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។