ព័ត៌មានជាតិ

ពិធីចែកគ្រាប់ពូជស្រូវ និងបន្លែជូនដល់ប្រជាកសិករចំនួន៩៦៤គ្រួសារ ដើម្បីធ្វើការស្ដាលដំណាំស្រូវឡើងវិញក្រោយពីទទួលរងការរខូចខាតដោយជំនន់ទឹកភ្លៀង

(កំពត)យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តកំពត មានរៀបចំពីធីចែកគ្រាប់ពូជស្រូវ និងបន្លែ ជូនដល់ប្រជាកសិករ ៩៦៤ គ្រួសារ ដើម្បីធ្វើការស្តារដំណាំស្រូវ និងបន្លែ ឡើងវិញក្រោយពីទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត រួមមានដូចខាងក្រោម៖

I-ស្រុកកំពង់ត្រាច៖
-គ្រាប់ពូជស្រូវចំនួន២៣ តោន និង៤០០ គ.ក ត្រូវបានចែកជូនដល់កសិករចំនួន២៣៤ គ្រួសារ។

II-ស្រុកបន្ទាយមាស៖
-គ្រាប់ពូជស្រូវចំនួន ៧៣ តោន ត្រូវបានចែកជូនដល់កសិករចំនួន៧៣០ គ្រួសារ និង
-គ្រាប់ពូជបន្លែចំនួន១០០ឃីត ត្រូវបានចែកជូនដល់តំណាងកសិករ ១០០គ្រួសារ ក្នុងចំណោមកសិករស្រុកចំនួន៣៥២ គ្រួសារ ។

-ចំណែកគ្រាប់ពូជបន្លែនៅសល់ ២៥២ ឃីត លោកប្រធានមន្ទីរកសិកម្ម បានប្រគល់ជូន លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងអាជ្ញាធរភូមិ ឃុំ នឹងយកទៅចែកដល់កសិករដាំបន្លែផ្ទាល់។ មូលហេតុ ដែលកសិករដាំបន្លែមិនបានមកចូលរួមកម្មវិធីដោយសារលំនៅដ្ឋានរបស់ពួកគាត់នៅឆ្ងាយពីកន្លែងកម្មវិធី ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។