ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានជ្រាបថា សម្តេចតេជោនាយករដ្ធមន្ដ្រី ហ៊ុន សែន បានសម្រេច យល់ព្រម ដាក់ឈ្មោះអគារពិនិត្យនិងព្យាបាលជំងឺទូទៅនៅក្នុងមន្ទីរពេទ្យ បង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ភ្នំពេញ) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមខ្ញុំបាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា ក្រុមការងារទាំងអស់ លោកអភិបាល នៃគណៈអភិបាលស្រុកតំបែរ និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកតំបែរ ទាំងអស់ ឲ្យបានជ្រាបថា៖ នៅវេលារសៀលនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានសម្រេច យល់ព្រម ដាក់ឈ្មោះអគារពិនិត្យនិងព្យាបាលជំងឺទូទៅនៅក្នុងមន្ទីរពេទ្យ បង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានទំហំ ១ ៥៨៦,២០ម៉ែត្រក្រឡា កម្ពស់៣ជាន់(គិតទាំងជាន់ផ្ទាល់ដី) ជា «អគារពិនិត្យព្យាបាលជំងឺទូទៅ តេជោសែន តំបែរ» ដើម្បីទុកជាការចងចាំ និងរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ឱ្យប្រទេសជាតិ មាតុភូមិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យ ព្រមទាំងទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពដ៏ត្រចះត្រចង់ពុំអាចបំភ្លេចបាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។