ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំងសហការី នាំយកទេយ្យទាន -គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវស័យ កសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និង សហការី -ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅផ្ទះក្រញូង នគរបាជ័យ ដើម្បី ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតាញាតិកាទាំងប្រាំពីរសណ្ដាន -ដួងព្រលឹងវីរជនស្នេហាជាតិ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ផងដែរ ។ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។