ព័ត៌មានជាតិ

ពិធីប្រគល់ជូនវិញ្ញាបនបត្រសម្ភារលើម្ចាស់អចលនវត្ថុជាង ៨០០០ប័ណ្ណ ជូនប្រជាពលរដ្ធ នៅស្រុកសណ្ដាន់

ពិធីប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៨ ០០ប័ណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកសណ្តាន់


(កំពង់ធំ) ៖ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨៤១ប័ណ្ណ ផ្ដល់ជូនដោយឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅទីទួលសុវត្ថិភាពឈើទាល ក្នុងបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ អភិបាលមានប្រសាសន៍លើកឡើងថា វវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាប្រភេទប័ណ្ណថ្មីដែលមាន Qrcod សម្រាប់ស្កេនស្វែងរកទិន្នន័យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅលើប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង។

ឯកឧត្តម បន្ថែមទៀត វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាអាយុជីវិតរបស់យើង ពិតជាមានតម្លៃណាស់ ដែលវាជាអ្នកទ្រព្យសម្បត្តិកម្មសិទ្ធិរបស់យើង សូមរក្សាទុកដាក់ឱ្យបានល្អ សូមកុំលក់ដូរ ត្រូវចេះប្រមូលផលពីដីធ្លីរបស់យើង ទៅតាមរដូវកាលនៃការបង្កបង្កើនផល ពីព្រោះដីមិនអាចកើតឡើងទេ ប៉ុន្តែមនុស្សអាចកើតបានជារៀងរាល់ថ្ងៃ គឺទុកសំរាប់ចែកជូនកូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តមបន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនទាន់ដល់កម្រឹតកំពស់ប្រកាសប្រុងប្រយ័ត្ននោះទេ ។ ហើយនៅបណ្តាថ្ងៃខាងមុខនេះ សូមប្រុងប្រយ័ត្នខ្ពស់ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់កើតឡើង។ ទន្ទឹមនឹងនោះអាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរស្រុក ក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាពចំនួន ៣ ទីតាំងសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកសណ្ដាន់នេះរួចជាស្រេច សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានខិតខំជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តចុះមូលដ្ឋានដើម្បីពិនិត្យមើលស្ថានភាពទឹកនៅគ្រប់ក្រុងស្រុកទាំងអស់ និងពិនិត្យមើលផលប៉ះពាល់ស្រូវដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមសូមរក្សាអនាម័យ ផឹកស្អាតហូបស្អាត ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិចជាដើម។

ម្យ៉ាងវិញទៀតសូមពុកម៉ែបងប្អូនដែលឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមទៅពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ឲ្យបានត្រឹមត្រូវនូវការិយាល័យចុះឈ្មោះបោះឆ្នោត ហើយអ្នកដែលគ្រប់អាយុមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា និងទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្សមួយណាដែលយើងពេញចិត្តនឹងអាចរក្សាបាននូវកត្តាសុខសន្តិភាពជូនជាតិមាតុភូមិ ជាពិសេសមិនត្រូវជឿលើពាក្យញុះញង់របស់ជនអគតិមួយចំនួនតូចដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនោះទេ។

ចុងក្រោយឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីករាលដល់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។