ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខ និងនាំយកស្រូវពូជ និងគ្រឿងបរិភោគសម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១១០០០គ្រួសារ

(បន្ទាយមានជ័យ) ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកតំណាង ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជាអធិតបតី ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់នាពេលកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យចំនួន ១១០០០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុនរ៉ានី ហ៊ុន សែន ដើម្បីជាដើម្បីទុនសម្រាប់ធ្វើការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រក់ចុះ។

ពិធីចែកជូនស្រូវពូជនេះធ្វើឡើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណផ្សារចំការតាដោក ស្ថិតនៅភូមិចំការតាមដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា៖ នៅឆ្នាំ២០២០នេះប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ត្រូវបានជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋជាច្រើន ដោយឡែកនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាមានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងនោះខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ផ្ទះសំបែង និងផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋជាច្រើផងដែរ។

ទន្ទឹមនឹងជាមួយនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ថ្លែងចូលរួមចូលរួមសោកស្តាយចំពោះផល់ប៉ះពាលដោយសារទឹកជំនន់នាពេលកន្លងមក ពិសេសខេត្តបន្ទាយមានជ័យជាខេត្តមួយរងគ្រោះធ្ងន់ធ្ងរនឹងយូជាងគេ ហើយអ្វីដែលគួរឲ្យសោកស្តាយនោះ ក្នុងខេត្តមួយនេះមានករណីលង់ទឹកស្លាប់រហូតទៅដល់ ២៨នាក់។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា៖ ការងារជាចំបង ដែលយើងត្រូវធ្វើ គឺត្រូវជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ដោយមិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះឡើយ ត្រូវដោះស្រាយបញ្ហាទាំងនេះដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ដោយមានការគិតគូពីសម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុនរ៉ានី ហ៊ុនសែន លោកទាំងពីរបានចែកជូនស្រូវពូជ ដល់បងប្អូនពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញ នូវអ្វីដែលជាការខូតខាត់ ដោយសារតែទឹកជំនន់កន្លងមក។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា៖ បើទោះបីជាជំនន់បានស្រកហើយក៏ដោយ ក៏យើងជាអាជ្ញាធរ ក៏ដូចជាបងប្អូនពលរដ្ឋទាំងអស់ ត្រូវមានជាវិធានការត្រៀមសម្រាប់រក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងនាពេលខាងមុខ សម្រាប់ប្រើប្រាស់ឲ្យបានគ្រប់រដូវកាល។

ចំពោះអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងសម្ដេចកិត្តុព្រឹទ្ធបណ្ដិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យទាំង១១០០០គ្រួសារ ទទួលបានក្នុង១គ្រួសារ មានស្រូវពូជសែនក្រអូប៤ការ៉ុងស្មើ១០០គីឡូក្រាម ,អង្ករ១ការ៉ុងស្មើ២៥គីឡូក្រាម, មី១កេស,ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេសធំ, ទឹក ត្រី១យួ ទឹកស៊ីអ៉ី វ ១យួរ និងឃីត១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ រួមនឹងថវិការ៥ម៉ឺនរៀល៕រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។