ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង រៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ របស់សាកលវិទ្យាល័យ ជា សុីម កំចាយមារ ក្នុងស្រុកកំចាយមារ តាមប្រព័ន្ធ អនឡាញ ឌីជីថល

(ព្រៃវែង) ថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមជាអធិបតី ជាមួយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ របស់សាកលវិទ្យាល័យ ជា សុីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង តាមប្រព័ន្ធ អនឡាញ ឌីជីថល។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានអោយបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ដ៏មានសារៈសំខាន់នេះ ឡើងវិញ ក្នុងខណៈដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពនានា ដើម្បីឆ្លើយតបនឹងការបង្ការ និងទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានៃសាកលវិទ្យាល័យ ជា សុីម កំចាយមារ មាតាបិតា អាណាព្យាបាល និងនិស្សិតទាំងអស់ ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការគាំទ្រ និងផ្តល់នូវការបង្រៀន និងរៀនបានយ៉ាងល្អប្រសើរ ក្នុងអំឡុងបរិការណ៍នៃជំងឺកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។