ព័ត៌មានជាតិ

លោកយាយ លោកតា ចំនួន ៣នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ លោកតាអាយុ ១០០ឆ្នាំ​ ឡើង ចំនួន ៣នាក់ បន្ថែមទៀត

១. លោកយាយ ទូច យ៉ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
២.​ លោកយាយ អេង មុំ អាយុ ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣.​ លោកតា គង់ សេម អាយុ ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។