ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២១

(បាត់ដំបង) នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ដើម្បីធ្វើការដោះស្រាយបញ្ហានានាដែលធ្លាប់កើតមាននៅតាមបណ្ដាមូលដ្ឋាននានាក្នុងក្រុង ស្រុក និងលើកទិសដៅអនុវត្តការងារបន្ត។

នៅក្នុងកិច្ចប្រជុំនេះដែរ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំង១៤ លោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Zoom ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។