ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្តល់ជូនផ្ទះ១ខ្នង ដល់ស្រ្តីមេម៉ាយ ១គ្រួសារ រស់នៅស្រុកស្ទឹងត្រង់ !

(កំពង់ចាម) នៅព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញអមដំណេីរ​ ឯកឧត្តម​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ​អញ្ជេីញប្រគល់ផ្ទះកាកបាទក្រហមកម្ពុជា ផ្ទះ១ខ្នង​​ ជូនស្រ្តីមេម៉ាយ១គ្រួសារ ឈ្មោះ សន​ វី​ រស់នៅភូមិដីលេី​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខណៈផ្ទះរបស់អ្នកស្រីត្រូវបានអគ្គីភ័យឆាបឆេះនាពេលកន្លងទៅ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម ប្រធានកិត្តិយសសាខា និងឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានធ្វើការសំណេះសំណាល​ និងសួរសុខទុក្ខ​ជាមួយប្រជាពលរដ្ឋចំនួន ២០គ្រួសារ​ ប្រកបដោយភាពស្និទ្ធស្នាល តាមរបៀបនៃការរស់នៅក្នុងបរិបទកូវីដ-១៩ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ រួមមាន:

-ឃីត ១កញ្ជប់​ -អង្ករ២៥​គីឡូ​ -ទទឹកស៉ីអ៉ីវ ១យួរ​ -ត្រីខ០១យួរ​ -មី០១កេស​ និងថវិកា​ចំនួន ២០,០០០​ ផងដែរ ៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។