ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងកម្មវិធីស្បៀងអាហាពិភពលោក ក្រោមប្រធានបទ “សកម្មភាពយើង គឺជាអនាគតយើង “ប្រារព្ធធ្វើនៅភូមិត្រពាំប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជៀច

(ព្រៃវែង) ព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមជាអធិបតីជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអង់តូញូ ចាវុន(Antonio Schiavone) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងលោកស្រី ក្លែ កូណាន់ (Claire Conan) នាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក ក្រោមប្រធានបទ “សកម្មភាពយើង គឺជាអនាគតយើង: ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំអោយជីវិតយើងកាន់តែប្រសើរ” ដែលពិធីនេះប្រារព្វនៅភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង។

ក្នុងពិធីនេះ ក៏មានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជាមួយភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តព្រៃវែង បានជម្រាបជូនអង្គពិធីអំពីស្ថានភាពដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅខេត្តព្រៃវែង ដែលមានសក្តានុពលក្នុងការវិនិយោគ ដើម្បីបង្កើនផលិតភាពផលិតកម្មល្អ និងអាហារូបត្ថម្ភល្អ បរិស្ថានល្អ ដែលនាំអោយជីវិតយើងកាន់តែប្រសើរសមស្រប តាមប្រធានបទនៃទិវានាថ្ងៃនេះ។

នាព្រឹកថ្ងៃដដែល ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងគណៈប្រតិភូទាំងអស់ ក៍បានបន្តដំណើរ អញ្ជើញចូលរួម “ ពិធីសម្ភោធដាក់អោយប្រេីប្រាស់ឃ្លាំង លានហាល និងម៉ាសុីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ “ នៅសហគមន៍កសិកម្មបាភ្នំមានជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអង់តូញូ ចាវុន(Antonio Schiavone) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា និងលោកស្រី ក្លែ កូណាន់ (Claire Conan) នាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការចៃការ (JICA) ជាពិសេស វត្តមានរបស់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងទិវានេះ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំទិវានេះឡើងប្រកបដោយអត្ថន័យ និងផ្លែផ្កាគួរជាទីមោទន។

ជាទីបញ្ចប់ឯកឧត្តមអភិបាលខេត្ត សូមជូនពរ ឯកឧត្តម វេង សាខុន លោកអង់តូញូ ចាវុន(Antonio Schiavone) និងលោកស្រី ក្លែ កូណាន់ (Claire Conan) និងថ្នាក់ដឹកនាំអង្គការចៃការ (JICA) ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។