ព័ត៌មានជាតិ

មន្រ្តី​ការទូតហុងគ្រី​ប្រចាំនៅប្រទេសថៃ ត្រូវបានរកឃើញ​ថាឆ្លងកូវីដ១៩

(បាងកក) ៖ ក្រសួង​សុខាភិបាលថៃ បាន​ប្រកាសនៅថ្ងៃទី១០វិច្ឆិកានេះថា មន្រ្តី​ការទូតហុងគ្រីម្នាក់​ប្រចាំ​ក្រុងបាងកក បានធ្វើតេស្តរកឃើញ​មាន​វិជ្ជមាន​កូវីដ១៩។ ក្រសួងជឿជាក់​ថា មន្រ្តី​ការទូតនេះ បាន​ឆ្លងកូវីដ១៩ បន្ទាប់ពី​បាន​ទាក់ទងជាមួយ​រដ្ឋមន្រ្តី​ការបរទេសហុងគ្រី ដែល​រកឃើញ​ថាមានកូវីដ១៩ កាលពីសប្តាហ៍មុន។

ការឆ្លងកូវីដ១៩ របស់​មន្រ្តីការទូត​រូប វ័យ​៥៣ឆ្នាំខាងលើនេះ គឺ​ជាករណី​ឆ្លងតែមួយគត់​ដែលជាប់ពាក់ព័ន្ធ​ជាមួយរដ្ឋមន្រ្តី​ការបរទេសហុងគ្រី។

ដោយឡែក​នៅកម្ពុជាវិញ ឯកអគ្គរដ្ឋទូត​ហុងគ្រីប្រចាំ​កម្ពុជា និងវៀតណាម អាយុ៦៨ឆ្នាំ ក៏ត្រូវបាន​រកឃើញ​ថា​មានផ្ទុកកូវីដ១៩ផងដែរកាលពីម្សិលមិញនេះ។ ជារួមនៅកម្ពុជា មានមនុស្ស ៤នាក់​ហើយ​ដែល​បានឆ្លងកូវីដ១៩ បន្ទាប់ពីពាក់ព័ន្ធជាមួយ​រដ្ឋមន្រ្តីការបរទេសហុងគ្រី។

គួររំលឹក​ថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេស​ហុងគ្រី ត្រូវបាន​រកឃើញថាមានកូវីដ១៩ នៅពេល​ទៅដល់ប្រទេសថៃ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ពីក្រោយចាកចេញពីកម្ពុជា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។