ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷យើងនឹងដាក់ឱ្យដំណើរការវិទ្យាល័យ ព្រះសីហនុ ឡើងវិញនៅដើមខែវិច្ឆិកាខាងមុខ ព្រោះរដ្ឋបាលខេត្តបានរៀបចំមណ្ឌលសម្រាក ព្យាបាលជំងឺកូវីដ-១៩ ថ្មីរួចរាល់ហើយ!

(កំពងចាម) នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ប្រសាសន៍បែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើកឡើងនៅក្នុងដំណើរអញ្ជេីញ ចុះពិនិត្យ មើលការរៀបចំសំអាតបរិស្ថាននៃវិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងក្រុងកំំពង់ចាម បន្ទាប់ពីរដ្ឋបាលខេត្តបានយកទីតាំងខាងលើធ្វើជាកន្លែងសម្រាកព្យាបាលជំងឺកូវីដ -១៩ម្រិតស្រាល អស់មួយរយៈ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លោកបានផ្តល់នូវថវិកាមួយចំនួនដល់គណៈគ្រប់គ្រងសាលាដើម្បីចាត់ចែងទៅតាមតម្រូវការចាំបាច់របស់សាលាផងដែរ ។

គូរបញ្ជាក់ថា ទន្ទឹមនឹងការប្រគល់វិទ្យាល័យព្រះសីហនុ ជូនមន្ទីរអប់រំយុវជននិងកីឡា ដើម្បីដាក់ឱ្យដំណើរការបង្រៀន និងរៀនសូត្រឡើងវិញនោះ គឺបន្ទាប់ពីអាជ្ញាធរខេត្តបាន រៀបចំបង្កើតមណ្ឌលសម្រាក និងព្យាបាលជំងឺកូវីដ-១៩ ថ្មី កម្រិតស្រាល និងប្រភេទដែលតា (Delta) រួចរាល់១០០ ភាគរយ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណឃ្លាំងពាណិជ្ជកម្ម ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។