រួមគ្នាសម្អាតទីក្រុងព្រៃវែយើង
(ព្រៃវែង) នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះលោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ មន្រ្ដីរាជការរដ្ឋបាលក្រុង កងកម្លាំងទាំងបី សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់លាវ យុវជន ស.ស.យ.ក ក្រុង យុវជនគណបក្សក្រុង កម្មករកញ្ចប់សេវាអនាម័យជាច្រើននាក់ ដើម្បីកាប់ត្រាយ ជម្រះ បោះសម្អាត នៅតាមបណ្ដោយផ្លូវវាងក្រុងចាស់ ចាប់ពីស្រ្ដីទួលកណ្ដាប់មកដល់ការ៉ាស់សាំងTelaលោកគ្រូសេងលី ស្ថិតនៅ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង ។
ក្នុងឱកាសនោះលោកអភិបាលក្រុងព្រៃវែង បានសំដែលការត្រេកអរសប្បាយរីករាយ និងកោតសរសើរចំពោះបងប្អូនមន្រ្ដីរាជការ កងកម្លាំងទាំងបី ក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារយុវជនទាំង២ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចូលរួមដោយសស្រាក់សស្រាំ និងមិនខ្លាចនឿយហត់ ។
ជាមួយគ្នានោះ លោកអភិបាលក្រុងព្រៃវែង បានចាត់ទុកថាសម្មភាពនៃការចូលរួមរបស់បងប្អូនទាំងអស់គ្នានៅព្រឹកនេះពិតជាមានសារ:សំខាន់ និងជាគម្រូមួយដ៏ល្អសម្រាប់ក្រុងរបស់យើង ព្រោះទីក្រុងយើងស្រស់ស្អាតបាន ទាល់តែយើងចូលរួមទាំងអស់គ្នា ដោយបេះដូង និងឆន្ទ: ។
លើសពីនេះលោកអភិបាលក្រុងព្រៃវែង សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅក្នុងក្រុងព្រៃវែង សូមមេត្ដាចូលរួមសម្អាត ទុកដាក់ សម្រាមតាមលំនៅឋានរបស់ខ្លួនអោយបានល្អត្រឹមត្រូវ រៀងៗខ្លួន ចៀសវាងកុំយក កាកសំណល់ឬសម្រាមលំនៅឋានរបស់ខ្លួនមកបោះចោលតាមដងផ្លូវសាធារណ:ពិសេសផ្លូវដែលមានព្រៃដុះរបោះៗបន្ដទៀត
ជាចុងក្រោយលោកអភិបាល បានរំលឹកដាស់តឿនបងប្អូនទាំងអស់គ្នា សូមថែរក្សាសុខភាព អោយបានល្អ និងមានការប្រុងប្រយ័ត្ន នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ព្រោះក្រុងព្រៃវែងរបស់យើង នៅតែមានការឆ្លងច្រើនគួរអោយព្រួយបារម្ភណ៍ ។
កុំភ្លេចអនុវត្ដ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួនជានិច្ច៕ ដោយ លោក ជុំ ចន