ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ឧបាសិកា មុីន ថុន ដែលត្រូវជាម្តាយក្មេក របស់ឯកឧត្តម មួង សារ៉ន

(កំពង់ចាម) នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសិកា មុីន ថុន ដែលត្រូវជាម្តាយក្មេក របស់ឯកឧត្តម មួង សារ៉ន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលពិធីបុណ្យនេះប្រារព្ធឡើងនៅភូមិស្ពឺក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។