ព័ត៌មានជាតិ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរខួប ៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

 

ថ្ងៃ ២៣ តុលា ឆ្នាំ២០២១ នេះ ជាខួប ៣០ ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សំាងកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានបន្ត លើកទឹកចិត្តដល់ការចាក់វ៉ាក់សំាងជូនពលរដ្ឋដែលពុំទាន់បានចាក់ នៅតាមតំបន់ដាច់ស្រាយាល សហគមន៍ និងផ្ទះបងប្អូនតែម្តង សំដៅបង្កើតភាពសុំាសហគមន៌ ប្រឆំាងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយវីរុសនេះបានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈានទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សំាងហើយក្តី បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

សូមជនរួមជាតិទំាងអស់បានសូមបានប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។