ព័ត៌មានជាតិ

ក្រុមការងារនាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ចែកជូនប្រជាពលរដ្ធ ចំនួន១៥០គ្រួសារ ក្នុងក្រុងព្រៃវែង

(ព្រៃវែង) នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ លោក លោក គង់ កៃដូ ឯកឧត្ដម យឹម ភាង និងលោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង ខេត្តព្រៃវែង បានអញ្ជើញនាំយក អំណោយឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី ចែកជូនបងប្អូនប្រជាជនក្រីក្រលំបាក ចាស់ជរា និងទទួលរងនូវផលប៉ះពាល់ដោយបរិបទជម្ងឺកូវីដ១៩ចំនួន ១៥០គ្រួសារ ដល់សង្កាត់ទាំង4 ក្នុងក្រុងព្រៃវែង ខេត្ដព្រៃវែង ។

ក្នុងឱកាសនោះដែរ លោក គង់ កៃដូ បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ ឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលលោកតែងតែបារម្មណ៍ និងយកចិត្ដទុកដាក់ពីសុខទុកបងប្អូនប្រជាជនយើងជានិច្ច ។

+អំណោយដែលបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ដោយក្នុង1គ្រួសារនីមួយៗ ទទួលបាន៖
-អង្ក ១០គីឡូ
-ទឹកសុីអុីវ១យួរ
-មី ១កេះ
-ត្រីខ ១យួរ
-ទឹកសុទ្ធ១យួ
-ប្រេងឆា ១ដប
-និងម៉ាស់១ប្រអប់

យកឱកាសដ៏ពិសេសនេះ យើងលោក ម៉ននី បណ្ឌិត តាំងនាមបងប្អូនប្រពលរដ្ឋ ក្នុងក្រុងព្រៃវែងទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួន សុភី ដែលជានិច្ចកាលតែងតែបារម្មណ៍ យកចិត្ដទុកដាក់ពីសុខទុក និងដោះស្រាយការលំបាកនានា របស់បងប្អូនប្រជាជនយើងជាបន្ដបន្ទាប់ ។ យើងលោកអភិបាលក្រុងព្រៃវែង សូមគោរពបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាកាពារឯកឧត្ដម ស សុខា និងលោកជំទាវ អោយទទួលបានសេចក្ដីសុខ សុភមង្គល កម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ ។

កុំភ្លេចអនុវត្ដ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួនជានិច្ច៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។