ព័ត៌មានជាតិ

ឯកឧត្តមប្រធាន បានអញ្ជើញនាំយកអំណោយ មកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់បណ្តាលឲ្យខូចខាតផ្ទះសំបែងចំនួន៨ ខ្នងផ្ទះ!

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អញ្ជើញចេញពីឃុំអំពិល ឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញមកសាលាស្រុកជើងព្រៃដោយនាំយកអំណោយមានអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខ មី និងថវិកាចំនួន ៥០០០០០រៀល/គ្រួសារ (ស្រាប់គ្រួសារទងគ្រោះច្រើន) មកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់បណ្តាលឲ្យខូចខាតផ្ទះសំបែងចំនួន៨ ខ្នងផ្ទះ។ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនថា អំណោយ នេះគឺជាទឹកចិត្តចែករំលែកពីក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំ ថ្ងៃរបស់បងប្អូន ទោះជាយ៉ាងណាក្រុមការងារនឹងបន្តព្យាយាមជួយឧបត្តមតាមលទ្ធភាព និងស្ថានភាពខូចខាតជាក់ស្តែងបន្ថែមទៀត។ លោកក៏បានណែនាំឲ្យអាជ្ញាធរស្រុក ឃុំចុះជួយជាកំលាំងដើម្បីធ្វើការជួសជុលផ្ទះបានគត់មត់ឡើងវិញ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។