ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នឹងឃាត់ខ្លួនជនសង្ស័យម្នាក់

(ព្រៃវែង) ៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ០៩ និង ៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន់ យាំងថាន់ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ២០កញ្ចប់, ដែកកេះចំនួន ៤, កន្ត្រៃចំនួន ២ ឧបករណ៍សម្រាប់ជក់ថ្នាំ០១សម្រាប់, ថង់សម្រាប់ចែកថ្នាំមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងតាមនីតិវិធី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។