ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំពិភាក្សាពង្រឹងការងារបង្ក្រាបបទល្មើសព្រៃឈើ!

(ភ្នំពេញ) ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំពិភាក្សាការងារបង្ក្រាបបទល្មើសព្រៃឈើ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម អស់លោក តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ឧត្តមសេនីយ៍ជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិ មន្ត្រីក្រសួងបរិស្ថាន ឧត្តមសេនីយ៍នាយរងសេនាធិការ ឧត្តមសេនីយ៍ស្នងការ នាយទាហានដែលមានពាក់ព័ន្ធ ព្រមទាំង មេធាវីប្រចាំកងរាជអាវុធហត្ថផងដែរ ក្នុងស្មារតីអង្គប្រជុំនេះ បានឯកភាពលើកកិច្ចពិភាក្សា និងកែតម្រូវលើរបាយការណ៍។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។