ព័ត៌មានជាតិ

យុវជនម្នាក់បទអំពើហិង្សាដោយចេតមានស្ថានទម្ង់ត្រូវបានសមត្ថកិច្ចនគរបាលអនុវត្តដីការបង្គាបឲ្យចាប់ខ្លួនរបស់ចៅក្រមសុីបសួរសាលាដំបូងខេត្តបាត់ដំបង (វីដេអូ)

(បាត់ដំបង) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកវរសេនីឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៧:៣២​ នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​ ឡឺ​ វែល​ ស្ថិតក្នុង​ភូមិ​រំចេក​៥​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ លេខ​ ៥៦៨​ ត.ព្រ​ ចុះ​ថ្ងែទី​ ១២​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ របស់​លោក​ អ៉ី​ សុវណ្ណ​ ចៅ​ក្រម​ស៊េីប​សួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដែល​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ម៉ា​ ចិន្ត្រា​ (​ ចិត្រា​ )​ ហៅ​ ម៉ៅ​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​សព្វថ្ងៃ​ផ្ទះលេខ​ ២៥១​ ក្រុម​ទី​ ០៩​ ភូមិ​ព្រែកតាច្រែង​ ឃុំ​ព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ។

🔗 ដែល​ជាប់​ចោទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ តាម​មាត្រា​ ២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​លេី​សួន​ច្បារ​សម្តេច​ ក្រឡាហោម​ ស​ ខេង​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។