ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត !

(ភ្នំពេញ) នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានទទួលថវិកា ចំនួន ៤,០០០,០០០ រៀល – ត្រីខកំប៉ុង ២០ កេស – មីកំប៉ុង ២០ កេស – ភេសជ្ជៈIZE ៥០ កេស – ទឹកសុទ្ធ ២០ កេស – អង្ករ ២០ ការ៉ុង – អាល់កុល ២០កាន – ម៉ាស់ ១០ កេស ពី លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត ប្រគល់ជូនអាវុធហត្ថខណ្ឌដង្កោ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ប្រតិបត្តិការ សង្រ្គោះ និងជម្លៀស ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គឹម រតនៈ ម្ចាស់បុរី ប៊ុន លី បឹងតាម៉ាត ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកា ម៉ាស អាល់កុល រួមនឹងគ្រឿងឧបភោគបរិភោគ ដល់អាវុធហត្ថខណ្ឌដង្កោ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕
#PhnomPenhGRK

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។