ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ផ្ញើលិខិតគោរពថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

(ព្រៃវែង) យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រ ទូទាំងខេត្តព្រៃវែង សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ សម្ដែង ថ្វាយនូវកតញ្ញូ កត្ត វេទិតាធម៌ចំពោះ ព្រះ មហាករុណាទិគុណ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសប្រកប ដោយព្រះទសពិធរាជធម៌ ព្រះ ព្រហ្មវិហារ ធម៌ ដ៏ ខ្ពង់ខ្ពស់បំផុត និងសូមធ្វើ អភិវន្ទន កិច្ចថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក ហត្ថ ទាំងទ្វេបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ព្រមទាំង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះ មហា វីរក្សត្រ “ ព្រះ បរមរតនកោដ្ឋ ” សូម ជួយ ប្រោស ប្រសិទ្ធ ពរជ័យ និងអភិបាលរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះ ពលានុ ភាព ខ្លាំងក្លា ព្រះ បញ្ញាញ្ញាណ ឈ្លាសវៃ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និង គង់ ប្រថាប់ ជា ម្លប់ដ៏ ត្រជាក់ នៃ ប្រជារាស្ត្រ ខ្មែរ គ្រប់ៗរូប ជារៀងដរាបតរៀងទៅ។

ប្រជារាស្រ្តទូទាំងខេត្តព្រៃវែង សូមសម្តែងនូវព្រះអំណរគុណយ៉ាងជ្រាលជ្រៅឧត្តុង្គឧត្តមជាទីបំផុត ថ្វាយ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និង ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រោសព្រះរាជទានព្រះរាជអំណោយជាសមិទ្ធផលដ៏ថ្លៃថ្លា និងព្រះរាជអំណោយសង្រ្គោះ បន្ទាន់ជាច្រើនដល់ប្រជារាស្រ្តខេត្តព្រៃវែង កន្លងមកនេះ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។