ព័ត៌មានជាតិ

កម្មាធិការគណបក្សខេត្ត បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ស្ដែងឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២!

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម និង ឯកឧត្តម អុិត ប្រាំង អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាក់ស្ដែងឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងឆ្លងរបាយការណ៍បូកសរុបការងារគណបក្ស ៩ខែដើមឆ្នាំ និងទិសដៅភារកិច្ច ត្រីមាសទី៤ ឆ្នាំ ២០២១ ។

កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម ដោយមានការ ចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយក្រុងកំពង់ចាម -ក្រុមការងារយុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយក្រុង -ក្រុមការងារចុះជួយសង្កាត់ទាំង៤ និងមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋានជាច្រើនរូប ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានផ្តល់ជូននូវក្រម៉ា អនុស្សាវរីយ៍ដែលមានរូបឡូហ្គ្រោ គណបក្ស រួមនិងថវិកាមួយចំនួន ជូនដល់សមាជិក សមាជិកា ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីខាងលើប្រកបដោយភាពស្និតស្នាល និងកក់ក្តៅបំផុត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។