ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ពីករណីជួយដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿង

(ព្រៃវែង) ដោយមានការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គិតពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨/១០/២០២១ ដូចខាងក្រោម:
១/ ស្រុកពារាំង បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។
២/ ស្រុកពាមរក៍ បង្ក្រាបបាន ០១ ករណី ( ប្រើប្រាស់ ០១ ករណី ) ។
+ សរុបបង្រ្កាបបាន ៣ករណី និងឃាត់ខ្លួនមុខសញ្ញារួមបានចំនួន ៦នាក់ ( មុខសញ្ញាជួញដូរ ១ន , មុខសញ្ញាប្រើរប្រាស់ ៥នាក់)

+ សំភារៈ និងវត្ថុតាងដកហូតបានរួមមាន : ម្សៅក្រាមពណ៌.ស ថ្លា ( ថ្នាំញៀន ) ១១កញ្ចប់តូច ( ទម្ងន់ ៣៩,៤៧ក្រាម ) , ជញ្ជឹងថ្លឹងថ្នាំញៀន ២គ្រឿង,ម៉ូតូ ២គ្រឿង , ទូរសព្ទដៃ ៤គ្រឿង,រថយន្ត ១គ្រឿង ព្រមទាំងសម្ភារ:វេចខ្ចប់ និងជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធី ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។