ព័ត៌មានជាតិ

អភិបាលក្រុងព្រៃវែង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ពិនិត្យដំណើការសិក្សាឡើងវិញរបស់ក្មួយៗសិស្សានុសិស្ស !

(ព្រៃវែង) នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោក ម៉ននី បណ្ឌិត អភិបាល នៃគណ:អភិបាលក្រុងព្រៃវែង និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យដំណើការរៀនសូត្រឡើងវិញរបស់ក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សាព្រៃវែងក្រុង និងអនុវិទ្យាល័យស្វាយសុខោ ស្ថិតនៅសង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្ដព្រៃវែង ។

ក្នុងឱកាសនោះលោកអភិបាលក្រុងព្រៃវែង បានសំដែលការអរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនក្មួយៗ តាមOnLine នាពេលកន្លងមក ក៏ដូចជាមកបង្រៀនផ្ទាល់ចាប់ពីថ្ងៃនេះ ដើម្បី
អោយក្មួយៗសិស្សានុសិស្សរបស់យើង ទទួលបានចំណេះជាមូលដ្ឋានសម្រាប់ការប្រឡងនាពេលខាងមុខ ។

ជាមួយគ្នានោះលោកអភិបាលក្រុងព្រៃវែង ក៏បានណែនាំអោយក្មួយៗ ខិតខំប្រឹងប្រែរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ព្រោះវ័យនេះជាវ័យដែលក្មួយៗត្រូវខំប្រឹងប្រែងរៀនសូត្រ អោយបានល្អ ដើម្បីក្លាយជាធនធានសម្រាប់ថ្ងៃអនាគតរបស់ប្រទេសជាតិយើង ។

ជាចុងក្រោយលោកអភិបាលក្រុង ក៏បានណែនាំរំលឹកដាស់តឿន លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សូមថែរក្សាសុខភាព អោយបានល្អ និងមានការប្រុងប្រយ័ត្ន នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ពោលគឺត្រូវ អនុវត្ដន៍វិធានការ ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួនជានិច្ច ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។