ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារមានអាយុ ៥ឆ្នាំ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ស្រុកពារាំង!

(ព្រៃវែង) នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារមានអាយុ ៥ឆ្នាំ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង ស្រុកពារាំង។

ក្នុងពិធីនេះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត សូមជម្រាបថា អាណាព្យាបាលកុមារទាំងអស់ ដែលត្រូវនាំកុមារមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណមួយក្នុងចំណោមឯកសារបញ្ជាក់អត្តសញ្ញាណដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។

ជាទីបញ្ចប់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមអញ្ជេីញបងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល នាំកូនចៅ ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងនៅទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ដូចខាងលើ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្តិភាពខ្ពស់ ដោយត្រូវអនុវត្តអោយបានមុឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។