ព័ត៌មានជាតិ

សេចក្ដីជូនដំណឹងល្អ! រដ្ធបាលខេត្តសៀមរាប ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ ជូនដល់កុមារដែលមានអាយុ ៥ឆ្នាំ

(សៀមរាប) រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាបនឹងធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ ជូនដល់កុមារ អាយុ ៥ឆ្នាំ ដែលរស់នៅក្នុងខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក តាមទីតាំង ដូចមានបញ្ជាក់ជូនក្នុងតារាងឧបសម្ព័ន្ធ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ វេលាម៉ោង០៨:០០នាទី ព្រឹក ដល់ម៉ោង ១១:៣០នាទី ថ្ងៃត្រង់ និងម៉ោង១៤:០០នាទី រសៀល ដល់ម៉ោង១៦:៣០នាទី ដែលគម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃ។
ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺផ្តល់ជូនចំពោះកុមារអាយុ ៥ឆ្នាំ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត។ ដូច្នេះសាធារណជនទាំងឡាយណាដែលមានបំណងនាំកូនចៅ ក្មួយៗ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩នេះ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។
សូមសាធារណជនដែលនាំកូនចៅ ក្មួយៗ មកចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ « ៣ការពារ និង៣កុំ » និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ។
ទទួលបាននូវសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាចូលរួម ដោយនាំកូនចៅ ក្មួយៗ ដែលមានអាយុ ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ឲ្យបានគ្រប់ៗគ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។