ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការឆ្នាំ២០២១!

( ព្រៃវែង ): នៅវេលាម៉ោង៩ និង០០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការឆ្នាំ២០២១ មានចំនួន ០៣ រូប ក្នុងនោះថ្នាក់វរសនីយ៍ទោចំនួន ០១ រូប ថ្នាក់វរសេនីយ៍ត្រី ចំនួន ០២ រូប ។
ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការប្រធាន មន្ទីរទាំង០៧ និងលោកនាយការិយាល័យពាក់ព័ន្ធសរុបចំនួន ២០ នាក់ ។

ក្រោយពិធីបំពាក់ឋានន្តរសក្តិជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ឆ្នាំ២០២១ រួច អង្គពិធីទាំងមូលបានអញ្ជើញចូលរួមស្ដាប់ប្រសាសន៍សំណេះសំណាលដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (VIDEO CONFERENCE) នៅសាលប្រជុំមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ប្រាក់ឧបត្ថម្ភរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា ជូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ចំនួន ០៣ នាក់ក្នុងម្នាក់ៗទទួលបានចំនួន ៥០ ម៉ឺនរៀល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។